ពលរដ្ឋ​ខេត្ត​ព្រៃវែង​ថា ការ​បកស្រាយ​របស់​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​ថា​ គ្មាន​អាជីវកម្ម​កាយ​ភ្នំ​ឈើ​កាច់​ខុស​ការពិត

ពលរដ្ឋ​រស់​នៅ​ខេត្តព្រៃវែង​អះអាង​ថា ការ​បកស្រាយ​របស់​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ ថា គ្មាន​អាជីវកម្ម​កាយ​ភ្នំ​ប្រវត្តិសាស្ត្រ​ឈើ​កាច់ គឺ​ផ្ទុយ​ពី​ការពិត ដើម្បី​លាក់បាំង​រដ្ឋាភិបាល និង​សាធារណជន។

ក្រសួង​បរិស្ថាន​ដាក់​ចេញ​គោលការណ៍​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍ តែ​សហគមន៍​បន្ត​រង​ការ​គំរាម​កំហែង

ក្រសួង​បរិស្ថាន​ដាក់​ចេញ​នូវ​គោលការណ៍​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍ ក្នុង​តំបន់​ការពារ​ធម្មជាតិ ដើម្បី​ឲ្យ​សហគមន៍​មូលដ្ឋាន​ទទួល​បាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ តាម​រយៈ​ការ​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ធម្មជាតិ ខណៈ​សហគមន៍​មូលដ្ឋាន​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ស្ទើរ​គ្រប់​រូបភាព ដោយសារ​ការ​ការពារ​ធនធាន​ធម្មជាតិ។

ពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​គម្រោង​អាជីវកម្ម​រ៉ែ​មាស​នៅក្នុង​ភូមិ​អន្ទ្រង​សែនជ័យ

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ចេញ​លិខិត​អះអាង​ថា អាង​ស្តុក​ទឹក​អាស៊ីដ​របស់​ក្រុមហ៊ុន ដែល​ពលរដ្ឋ​លើកឡើង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​របស់​ពលរដ្ឋ​នោះ​ឡើយ។

ពលរដ្ឋ​រិះគន់​អ្នក​នាំ​ពាក្យ ដែល​ថា អាជ្ញាធរ​បង្ក្រាប​ការ​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់​បាន​ជោគជ័យ​នោះ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត

ពលរដ្ឋ​ថា ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថា អាជ្ញាធរ​បាន​ជោគជ័យ​លើ​ការ​បង្ក្រាប​ការ​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ទាំង​ស្រុង​នោះ​ទេ។ គ្រួសារ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ការ​ចោទ​ប្រកាន់​ថា បាន​រុករាន​ដី​ព្រៃ​ខុស​ច្បាប់ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ អះអាង​ថា ការ​ចោទ​ប្រកាន់​មួយ​ចំនួន​របស់​អាជ្ញាធរ​មក​លើ​ពលរដ្ឋ ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព​ ហើយ​បង្ក​ការ​ឈឺចាប់​ដល់​ពលរដ្ឋ។

ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា​ខេត្ត​មណ្ឌលគិរី ដែល​ជា​គម្រោង​រ៉េដបូក នៅ​តែ​បន្ត​រង​កាប់​ឈើ​ធ្វើ​អាជីវកម្ម

ប្រជាពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​លើក​ឡើង​ថា ព្រៃ​ឈើ​ស្ថិត​ក្នុង​គម្រោង​រ៉េដបូក (Redd+) នៃ​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា នៅ​តែ​បន្ត​រង​លួច​កាប់​ឈើ​មាន​តម្លៃ​ធ្វើ​អាជីវកម្ម​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ក្នុង​ស្រុក ដោយ​មិន​ឃើញ​មាន​មន្ត្រី​ជំនាញ​នៅ​តំបន់​នោះ​មាន​វិធានការ​ទប់​ស្កាត់​ឡើយ។ មន្ត្រី​សង្គម​ស៊ី​វិល​ទទូច​ឲ្យ​រដ្ឋាភិបាល​​ត្រួតពិនិត្យ​ទៅ​លើ​មន្ត្រី​ថ្នាក់​ក្រោម និង​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ករណី​ពួកគេ​មិន​អនុវត្ត​ការងារ ឬ​គប់គិត​ជាមួយ​ជនល្មើស​បំផ្លាញ​ព្រៃឈើ។

ក្រសួង​កសិកម្ម​លើក​ទឹក​ចិត្ត​ដល់​សង្គម​ស៊ីវិល​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ តែ​ធ្វើទុក្ខបុកម្នេញ​សកម្មជន​បរិស្ថាន

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើក​ទឹក​ចិត្ត​ដល់​សង្គម​ស៊ីវិល ឲ្យ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ខណៈ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល «ហ៊ុន» តែង​ធ្វើទុក្ខបុកម្នេញ​សកម្មជន​បរិស្ថាន និង​អ្នកការពារ​ធនធាន​ធម្មជាតិ។ សកម្មជន​បរិស្ថាន​លើកឡើង​ថា ការ​លើក​ទឹក​ចិត្ត​តែ​ម៉្យាង គឺ​មិន​គ្រប់គ្រាន់​ឡើយ លុះត្រា​តែ​ក្រសួង​ស្ថាប័ន​រដ្ឋ​ពាក់ព័ន្ធ​បើក​លម្ហ​សេរីភាព​ឲ្យ​យុវជន សកម្មជន និង​សហគមន៍​មូលដ្ឋាន​បាន​ចុះ​ល្បាត​ព្រៃ និង​ការពារ​ធនធាន​ធម្មជាតិ។

សកម្មជន​ទាមទារ​ឲ្យ​លុប​ចោល​គម្រោង​អាង​ស្តុក​ទឹក​នៅ​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​ខេត្ត​ពោធិ៍សាត់

សកម្មជន​បរិស្ថាន​ទាមទារ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​លុប​ចោល​គម្រោង​សាងសង់​អាង​ស្តុក​ទឹក ដែល​នាំ​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​ជាង ៧​ពាន់​ហិកតារ ស្ថិត​ក្នុង​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​ខេត្ត​ពោធិ៍សាត់។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​ក្រោយ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បង្កើត​គម្រោង​សាងសង់​អាង​ស្តុក​ទឹក​មួយ​ដោយ​ស្ងាត់ៗ​ក្នុង​តំបន់​ស្នូល​នៃ​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ។

logo-google play storelogo apple app store

វិទ្យុអាស៊ីសេរី នៅលើបណ្តាញសង្គម

RFA App RFA App RFA App RFA App RFA App

វីដេអូពេញនិយម